ថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក មានលោកឣភិបាលរងស្រុក នាយករដ្ឋបាល ក្រុមប្រឹក្សាឃុំ ភូមិ នាយកសាលា ចុះរៀបចំទីកន្លែង ដើម្បីត្រៀមដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅបឋមសិក្សាកោះកាង និងអនុវិទ្យាល័យពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។