រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃុន វណ្ណា មេឃុំកោះកាពិបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការណ៍ជាមួយប៉ុស្ថិ៍សុខភាពឃុំ កម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំចុះធ្វើការពិនិត្យកំដៅជូនសមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធ ព្រមទាំងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលផ្សេងទៀត ដែលក្នុងនោះក្រុមការងារបានរកឃើញមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលសរុបមានចំនួន១០នាក់ ស្រីចំនួន០៦នាក់

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃព្រហស្បតិ៍៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានដំណឹងស្តីពីលទ្ធផលវិជ្ជមានលើការធ្វើតេស្តរហ័សជំងឺកូវីត១៩ លើកម្មការានីរោងចក្រចំនួន២នាក់បំរើការងារនៅរោងចក្រ YASAKI ដែលមកលេងផ្ទះឪពុកម្តាយនៅចំណុចឡាំដាំ ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ និងបានត្រឡប់ទៅបំរើការងារវិញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការណ៍ជាមួយប៉ុស្ថិ៍សុខភាពឃុំ កម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងកងទ័ពជើង ទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំចុះធ្វើការពិនិត្យកំដៅជូនសមាជិកគ្រួសារ និងអ្នកពាក់ព័ន្ធ ព្រមទាំងបានធ្វើការស្រាវជ្រាវរកមុខសញ្ញាអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលផ្សេងទៀត ដែលក្នុងនោះក្រុមការងារបានរកឃើញមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលសរុបមានចំនួន១០នាក់ ស្រីចំនួន០៦នាក់ ក្រុមការងារបានសម្រេចបិទខ្ទប់ហាមឃាត់សមាជិកគ្រួសារអ្នកពាក់ព័ន្ធទាំង១០នាក់នោះអោយធ្វើចត្តាឡីស័កនៅក្នុងផ្ទះហាមមិនអោយចេញក្រៅរយះពាល១៤ថ្ងៃ ដើម្បីតាមដានសុខភាពពួកគាត់ជារៀងរាល់ថ្ងៃ ក្នុងករណីមានកើតរោគសញ្ញាសង្ស័យណាមួយកើតឡើងក្រុមការងារនឹងរាយការណ៍ជូនរដ្ឋបាលស្រុក និងក្រុមការងារចត្តាឡីស័កខេត្ត ។

ប្រភព: សន សេង

អត្ថបទទាក់ទង