/ / /

ក្រុមការងារតាមដាន និងស្រាវជ្រាវជម្ងឺcovid -19 នៃរដ្ឋបាលស្រុកថ្មបាំងបន្តចុះទៅឃុំតាទៃលើដើម្បីធ្វើការអប់រំណែនាំឲ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ

ថ្មបាំង÷នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១

ក្រុមការងារតាមដាន និងស្រាវជ្រាវជម្ងឺcovid -19 នៃរដ្ឋបាលស្រុកថ្មបាំងដឹកនាំដោយលោក ឃុត មាន អភិបាលរងស្រុក សហការជាមួយកងរាជអាវុធហត្ថស្រុក មណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ឃុំ ភូមិ ចុះឃុំតាទៃលើ ស្រុកថ្មបាំងដើម្បីទៅអប់រំណែនាំអោយដាក់ខ្លួនដោយឡែករយ:ពេល១៤ មានចំនួន២គ្រួសារ +គ្រួសារទី១ ឈ្មោះ ចាន់ សារ៉ន ភេទស្រី អាយុ៥៨ឆ្នាំ ដោយចៅប្រុសរបស់គាត់ឈ្មោះ ឆន ឈឿន បានទៅពាក់ព័ន្ធប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ១៩ +គ្រួសារទី២ ឈ្មោះ សុខ ធី ភេទប្រុសអាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឡុក អាយុ៤៥ឆ្នាំ ជាអ្នកយកធុរេនទៅលក់នៅព្រំដែនកម្ពុជាថៃ និងមានកូនស្រីធ្វើការរោងចក្រនៅKKN1។បន្ទាប់មកក្រុមងារងារបានពិនិត្យត្រៀមទីតាំងសម្រាប់ព្យបាលអ្នកជំងឺកូវីដ១៩ក្នុងករណីមានអ្នកវិជ្ជមាន គឺយកសាលារៀន បឋមសិក្សា និងអនុវិទ្យាល័យតាទៃលើ ដោយមានអគារចំនួន២ខ្នង ១០បន្ទប់ តែត្រៀម៨បន្ទប់ សម្រាប់ព្យាបាល ២បន្ទប់សម្រាប់ដាក់សម្ភារ: និងមានបន្ទប់ទឹកសាធារណៈចំនួន ២ខ្នង ៦បន្ទប់។

ប្រភពរដ្ឋបាលស្រុកថ្មបាំង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/09/2026

    ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចាប់ផ្តើមដំណើរការផ្តល់ពាក្យសម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦ ដើម្បីចូលបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ការផ្តល់ពាក្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លើកទី២៣​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីទប់ស្កាត់អំពើហិង្សា លើស្ត្រី លើកទី៤ ឆ្នាំ២០៥-២០៣០

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សូ សុខា នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិនិយោគផ្សារកោះកុងម៉ល ផ្សាររាត្រី និងផ្សារក្តាម

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សុះ សុប ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ បានដឹកនាំមេភូមិ១ មេភូមិ៣ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងកម្លាំងប៉ុស្ត៍នគរបាល សហការជាមួយក្រុមការងាររដ្ឋបាលក្រុងខេមរភូមិន្ទ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារដងទង់