រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមាគមនារីខេត្តកោះកុង ចុះចែកម្ហូបអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យជួរមុខតាមចំនុចគោលដៅក្នុងខេត្តកោះកុង

ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងជាអភិបាល នៃគណៈអភិបាលខេត្ត កំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ នៅខេត្តកោះកុង

លោកស្រី សុខ សុធាវី អនុប្រធានសមាគមនារី និងជាប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវប្រធាន បានដឹកនាំក្រុម រៀបចំ និងចុះចែកជូនអាហារ និងភេសជ្ជៈ ដល់ក្រុមគ្រូពេទ្យ នៅចំនុចគោលដៅទាំង៥ (មន្ទីរពេទ្យបង្អែកខេត្ត, មណ្ឌលចត្តាឡឺស័កសាលាខេត្តចាស់, ច្រកព្រំដែនអន្តរជាតិចាំយាម, អនុវិទ្យាល័យចាំយាម, តំបន់សេដ្ឋកិច្ចពិសេសកោះកុង) ក្នុងនោះដែរលោកស្រី បានពាំនាំប្រសាសន៍សួរសុខទុក្ខ និងជូនពរដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខ ទាំងអស់ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លា ក្នុងការការពារ ការរីករាលដាលនៃជំងឺកូវីដ-១៩។

ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១

សមាគមនារីខេត្តកោះកុង #រួមគ្នាអនុវត្ត៣ការពារ៣កុំ

អត្ថបទទាក់ទង