លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រីក្រោមឱវាទផ្ញើសារលិខិតជូនពរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ក្នុងឱកាសខួបកំណើត នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ។
ថ្នាក់ដឹកនាំមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីក្រោមឱវាទសូមគោរពជូនពរឯកឧត្តម និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ សេចក្ដីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។