ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង៨ៈ៣០នាទីព្រឹក លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំក្រុមប្រឹក្សាសង្កាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ មន្ត្រីភូមិទាំង៤ភូមិ និងប្រជាការពារ ចុះចែកម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានចំនួន ៧៥០នាក់ ក្នុង១នាក់ៗទទួលបានម៉ាស់ចំនួន២ នៅចំណុចផ្លូវកែងមុខផ្ទះ លោក ប៉ែន មេសា ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ សូមបងប្អូនចូលរួមទប់ស្កាត់ការពារទាំងអស់គ្នាជាពិសេស ៣កុំ ៣ការពារ ។
#ប្រភពពីរដ្ឋបាលក្នុងខេមរភូមិន្ទ#







