ថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី នាង គុន មេឃុំពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ មេភូមិ១ មេភូមិ២ និង មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះផ្តល់នូវគ្រឿងឧបភោគបរិភោគដល់គ្រួសារដែលមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣គ្រួសារ ( មាន៤ផ្ទះ ) ដែលត្រូវធ្វើចត្តាឡីស័ករយ:ពេល១៤ថ្ងៃ ក្នុង១គ្រួសារទទួលបាន អង្ករ១បាវ មី១កេះ ទឹកត្រី១កេះត្រីខកំប៉ុង១ឡូ (សរុបរួមអស់ថវិកាចំនួន ៧១០,០០០រៀល ជាថវិកាផ្ទាល់ខ្លួនរបស់ក្រុមប្រឹក្សាឃុំនិងមេភូមិទាំង២) ។