លោកស្រី ឡាយ ចាន់នាង ប្រធាន គ.ក.ស.ក ស្រុកស្រែអំបិល និងលោកស្រីជារដ្ឋា អនុប្រធានអចិន្រ្តៃយ៏ គ.ក.ស.ក ស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារនៅឃុំ បឹងព្រាវ ក្រោមអធិបតីភាពលោក ឈឹម ផាវ លោកមេឃុំបឹងព្រាវដើម្បី ១.ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៏ប្រចាំខែ ២.លើកទិសដៅ និងរៀបចំផែនការសម្រាប់ខែបន្ទាប់ និង៣.បញ្ហាផ្សេងៗ ដែលជួបប្រទះ និងសំណូមពរ