ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានចុះត្រួតពិនិត្យ ពង្រឹងការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះកុង និងប្រគល់ភារកិច្ច ជូនលោកអនុសេនីយ៍ឯក នូ សុត្រាបុត្រ មេបញ្ជាការរង មូលដ្ឋានស្រុកកោះកុង ដឹកនាំបញ្ជា ការងារក្នុងមូលដ្ឋានស្រុក ជំនួស លោកវរសេនីយ៍ត្រី មុត កោសល្យ មេបញ្ជាការ ដែលត្រូវមកទទួលការងារ ជាប្រធានមន្ទីរផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ព្រមទាំងបានចែកអាវភ្លៀវដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាកាបាន ចែកជូន ពូជដំណាំមួយចំនួន ដល់នាយ-នាយរងអាវុធហត្ថ យកទៅធ្វើការដាំដុះ។