នៅថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤ និង០០ នាទី រសៀល នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ÷
១. សេចក្តីជូនដំណឹង ស្តីពីការធ្វើបច្ចុប្បន្នភាពមន្ត្រីនគរបាល ដែលពុំមានមានអត្តសញ្ញាណប័ណ្ណនគរបាលជាតិ និងមន្ត្រីមានអត្តសញ្ញាណប័ណ្ណហើយ តែហួសសុពលភាព ឬខុសទៅនឹងមុខតំណែង ឋានន្តរស័ក្តិបច្ចុប្បន្ន
២. សេចក្តីដូចដំណឹង ស្តីពីការគ្រប់គ្រងសំណុំបែបបទសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជា គណកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
៣. លិខិតបង្គាប់ការស្តីពីការបង្កើតក្រុមការងារចងក្រងរូបភាព សកម្មភាព សមិទ្ធផល ស្នាដៃរបស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
និងបានប្រគល់អត្តសញ្ញាណប័ណ្ណនគរបាលជាតិ ជូនដល់បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក និងវរនគរបាលការពារព្រំដែន ៨២៧
ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពស់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងមានសមាសភាពចូលរួមពីតំណាងផែនការងារ និងអធិការរងនគរបាលក្រុង-ស្រុក ជាតំណាង។