ថ្ងៃអង្គារ ៦ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ នាទីព្រឹក លោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក ទទួលបន្ទុកការងារការិយាល័យច្រកចេញចូលតែមួយ និងលោកស្រី លី មុន្នី នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ លិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយ: Video Conterence នៅសាលាស្រុកមណ្ឌលសីមា ។