រដ្ឋបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយបាន អញ្ជើញចូលរួមដោយលោក ក្រូច បូរីសីហា អភិបាលរង លោកនាយករងរដ្ឋបាល លោក មេបញ្ជាការកងកំលាំងទាំងបីប្រភេទ លោកប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំទាំងបួន។