រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចូលរួមចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្រ្តភូមិអន្លង់វាក់ ឃុំតាតៃក្រោម ស្រុកកោះកុង នៃខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ក្រោម១០ហិកតា) ចំនួន ៣ គម្រោង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបក្នុងភូមិសាស្រ្តភូមិអន្លង់វាក់ ស្រុកកោះកុង នៃខេត្តកោះកុង។ ការចុះពិនិត្យទីតាំងដីស្នើសូមវិនិយោគនេះក៏មានការចូលរួមពីអាជ្ញាធរស្រុក និងមេឃុំតាតៃក្រោម និងតំណាងក្រុមហ៊ុនស្នើសុំវិនិយោគ។ -ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តក៏បានស្នើសូមនូវចំណុចមួយចំនួនដូចខាងក្រោម៖

១- សូមដោះស្រាយផលប៉ះពាល់នានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ការអាស្រ័យផល រឺកម្មសិទ្ធិឯកជន
២- សូមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន
៣- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ និងសំរាម
៤- ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានា ដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕

អត្ថបទទាក់ទង