ថ្ងៃចន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានអមដំណើរ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង ចុះពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។