រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ចូលរួមចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ទំហំសរុប ២៩,៩៨៤៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសូមវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ទំហំសរុប ២៩,៩៨៤៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង។ ការចុះពិនិត្យទីតាំងដីស្នើសូមវិនិយោគនេះក៏មានការចូលរួមពីលោកអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា អាជ្ញាធរឃុំ សង្កាត់ពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្នើសុំវិនិយោគ។ *ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តក៏បានស្នើសុំនូវចំណុចមួយចំនួនដូចខាងក្រោម៖

១- សូមដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ រឺកម្មសិទ្ធិឯកជន
២- សូមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការជ្រើសរើសកម្លាំងពលកម្មពីមូលដ្ឋានដែលជាផ្នែកមួយ នៃការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ
៣- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងស្នើសូមវិនិយោគទេសចរណ៍ធម្មជាតិ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ និងសំរាម
៤- ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕

អត្ថបទទាក់ទង