ឧកញ៉ា សុខ ពិសិដ្ឋ និងលោកជំទាវឧបត្ថម្ភថវិកា ចំនួន ១១,០០០ ដុល្លារ ដល់វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង
គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង(អតីតវិទ្យាល័យកោះកុង) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឧកញ៉ា សុខ ពិសិដ្ឋ (អតីតសិស្ស) បច្ចុប្បន្នជាប្រធានក្រុមហ៊ុន GGEAR GROUP និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ១១,០០០ដុល្លារ (ដប់មួយពាន់ដុល្លារសហរដ្ឋអាមេរិក) ដល់វិទ្យាល័យ ដើម្បីជួសជុលអគារសិក្សា ដែលចាស់ទ្រុឌទ្រោម ០១ខ្នង ០៣បន្ទប់ បន្ទប់ទឹក ០៥បន្ទប់ និងផ្លូវបេតុង ០១ខ្សែ៕