ស្រុកកោះកុង ៖ ថ្ងៃសុក្រ ២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២ ដោយមានការណែនាំ និងចាត់តាំងរបស់ លោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក បានដឹកនាំក្រុមការងារឃុំត្រពាំងរូង ចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកក្នុងភូមិសាស្ត្រភូមិត្រពាំងរូង ចំនួន ០៣កន្លែង គឺនៅចំណុចទំនប់បង្ហៀរព្រែកប្រង់ឆ្ពោះទៅកាន់វាលតាភូ ចំណុចវាលស្បូវ និងចំណុចអូរតាព្រហ្ម ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមមានលោកស្រីមេឃុំ លោកជំទប់ទីមួយ លោកមេភូមិត្រពាំងរូង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងរូង។