រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែឧសភា​ និង​លើក​ទិសដៅ​ការងារ​ប្រចាំ​ខែមិថុនា​ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកោះកុង

លោក លឹម​ សាវាន់​ នាយក​រដ្ឋបាល​សាលា​ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា​ និង​លើក​ទិសដៅ​ការងារ​ប្រចាំ​ខែមិថុនា​ ឆ្នាំ២០២១ ដោយមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​នាយករង​រដ្ឋបាល​ នាយក​ នាយករង​ទីចាត់ការ និងប្រធាន​អនុប្រធាន​អង្គភាព​ ចំណុះសាលាខេត្ត​ នៅសាល​ប្រជុំ​ (ខ)​ សាលាខេត្ត។

លោកនាយក​រដ្ឋបាល​ បានស្នើឱ្យលោក​ លោកស្រី​សមាជិក​អង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា​ និង​លើក​ទិសដៅ​ការងារ​ប្រចាំ​ខែមិថុនា​ ឆ្នាំ២០២១ឱ្យ​បានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាឱ្យបានសមស្រប​ មុន​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​ខេត្ត​ពិនិត្យ​ និង​អនុម័ត​៕

អត្ថបទទាក់ទង