លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយសមត្ថកិច្ចដើម្បីផ្សព្វផ្សាយផែនការដង្ហែរកម្លាំងទាំងបី នៅព្រឹកថ្ងៃទី០៦/១១/២០១៩ វេលាម៉ោង ៩:០០នាទី និងសូមអោយសមត្ថកិច្ចផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ថា ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមយើងអត់មានបិទទេ គឺបើករហូត។
នៅសាលប្រជុំទីស្នាក់ការច្រកអន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។