រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុិន ចរិយា អភិបាលរងក្រុងនិងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងខេមរភូមិន្ទបានដឹកនាំក្រុមការងារចុះចែកអំណោយជូនគ្រួសារស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ

ថ្ងៃអង្គារ ១៣ រោច ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១០ ព្រឹក លោកស្រី សុិន ចរិយា អភិបាលរងក្រុងនិងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងខេមរភូមិន្ទ តំណាងលោកប្រធានគណៈកម្មាធិការ បានសហការជាមួយលោកស្រីកោះ សុផល សមាជិកក្រុមប្រឹក្សាសង្កាត់ រួមនឹងក្រុមការងារភូមិបឹងឃុនឆាងបាននាំយកអំណោយរបស់អនុសាខាចែកជូនដល់ស្ត្រីមេម៉ាយក្រីក្រឈ្មោះ សែម សាមឿន ដែលមានទីលំនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ មានអង្ករ ២៥គីឡូ និងស័ង្កសី ២៥ សន្លឹក។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង