រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុិន ចរិយា អភិបាលរងក្រុងនិងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាក្រុងខេមរភូមិន្ទបានដឹកនាំក្រុមការងារចុះចែកអំណោយជូនគ្រួសារស្រ្តីក្រីក្រ

ថ្ងៃអង្គារ ១៣ រោច ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១១ ព្រឹក លោកស្រី សុិន ចរិយា អភិបាលរងក្រុងនិងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ តំណាងលោកប្រធានគណៈកម្មាធិការអនុសាខា បានសហការជាមួយលោក ង៉ែត សុផល សមាជិកក្រុមប្រឹក្សាសង្កាត់ រួមនឹងក្រុម ការងារភូមិ១ បាននាំយកអំណោយចែកជូនគ្រួសារស្រ្តីក្រីក្រពីរនាក់បងប្អូនឈ្មោះ ប្រាក់ ច្រឹប ដែលរស់នៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ រួមមានអង្ករ ២៥ គីឡូ មី១កេស ទឹកត្រី១ដប ប្រេងឆា១ដប ទឹកស៊ីអុីវ១ដបស្ករស១គីឡូ ប៊ីចេងកន្លះគីឡូ អំបិលអ៊ីយ៉ូតមួយគីឡូ ត្រីខ ១យួរ និងថវិកាចំនួន ១០០.០០០រៀល។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង