/ / /

ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យទីតាំងដី ស្នើសូមចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ របស់ប្រជាពលរដ្ឋ

ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យទីតាំងដី ស្នើសូមចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ របស់ប្រជាពលរដ្ឋ

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងដីជាក់ស្តែង របស់ឈ្មោះ ឡេក សុធន់(ប្តី) និងឈ្មោះ គាំ គឹមឈី(ប្រពន្ធ) ដែលបានស្នើសូមចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លើផ្ទៃដីទំហំ ៧១ ហិកតា ៤៨ អា និង ១៨ សង់ទីអា មានទីតាំងស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បន្ទាប់ពីការប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដីជាក់ស្តែង តាមការចង្អុលបង្ហាញព្រំដី របស់ម្ចាស់ដីរួចមក លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានណែនាំឲ្យភាគីម្ចាស់ដី÷

១.ត្រូវសហការឲ្យបានល្អប្រសើរ ជាមួយមន្រ្តីជំនាញ នៃមន្ទីរបរិស្ថាន អាជ្ញាធរស្រុកមណ្ឌលសីមា រដ្ឋបាលឃុំទួលគគីរ និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ចុះកំណត់និយាមកាឲ្យបានច្បាស់លាស់ ដើម្បីរៀបចំគំនូសបង្ហាញទីតាំងដី ដែលមានការចូលរួម និងទទួលស្គាល់ ដោយមន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
២.ត្រូវបញ្ជូនទិន្នន័យទាំងនោះ មករដ្ឋបាលខេត្ត ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត ពិនិត្យ និងចាត់ចែង ជានីតិវិធី៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ បានទទួល​គណៈប្រតិភូ​អញ្ជើញ​មក​ពីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដឹកនាំដោយលោក​ រ៉ាយ​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ ដេីម្បី​ចុះ​មកសំណេះសំណាល និងពិភាក្សាការងារមួយចំនួន និងសុំកិច្ចសហការពីមន្ទីរចុះសិក្សា​ និងប្រមូលទិន្នន័យព័ត៌មានអំពីសេវាផ្កាយរណបនៅក្នុងខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា អញ្ជើញជាអធិបតី និងលោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.បស្រុក បានចូលរួមសិក្ខា សាលា ស្តីពីការវាយតម្លៃនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិដោយឧបករណ៍ METT

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    27/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦