ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១
លោកស្រី ទួន វណ្ណលីដា ប្រធានការិយាល័យការពារផ្លូវច្បាប់ បានរៀបចំវគ្គផ្សព្វផ្សាយ ស្ដីពី "ច្បាប់ទប់ស្កាត់ការរំលោភបំពានផ្លូវភេទ អំពើហិង្សា និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព" ដល់ស្ដ្ក្រីក្រីក្រ ក្មេងស្រីបោះបង់ចោលការសិក្សា ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ក្នុងគោលបំណង ជួយអោយស្ដ្រី និងក្មេងស្រី ទទួលបានចំណេះដឹង និងពេលខ្លួនឯងផ្ទាល់ ឬអ្នកជិតខាងជួបបញ្ហា ដឹងពីទីកន្លែង ដែលពួកគាត់អាចរាយការណ៍ និងស្វែងរកសេវាផ្លូវច្បាប់ជួយខ្លួនឯងបានទាន់ពេលវេលា ដែលមានអ្នកចូលរួមសរុប ចំនួន ២៤រូប (ស្រី ២៣រូប) នៅមន្ទីរកិច្ចការនារីខេត្តកោះកុង។