ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២ៈ០០នាទីរសៀល លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោក រស់ ស៊ីថា ប្រធានការិយាល័យ ដ.ន.ស.ភស្រុក និងក្រុមការ ងារភូមិ ឃុំ បានចូលរួមជាមួយក្រុមការងារអគ្គិសនីកម្ពុជា ចុះពិនិត្យនិងសិក្សាអំពីទីតាំងដីដើម្បីធ្វើផ្លូវចេញពីអនុស្ថានីយ៍ចែកចាយអគ្គិសនី ស្ថិតនៅភូមិនាងកុក (ជិតតំបន់សេដ្ឋកិច្ចពិសេសនាងកុក) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។