រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សា ជាមួយមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ស្តីពីករណីប្រជាពលរដ្ឋចូលទន្រ្ទាន និងបោះបង្គោលហ៊ុំព័ទ្ធយកដីរដ្ឋ

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាព ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ លើករណីប្រជាពលរដ្ឋមួយគ្រួសារ បានចូលទន្រ្ទាន និងបោះបង្គោលហ៊ុំព័ទ្ធយកដីរដ្ឋ នៅចំណុចទីសក្ការបូជាយាយម៉ៅ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជាលទ្ធផល នៃកិច្ចប្រជុំ បានសម្រេចឯកភាព ដូចខាងក្រោម÷

១-បានពិនិត្យឃើញថា ទីតាំងដែលបានបោះបង្គោលនោះ គឺស្ថិតនៅក្នុងដែនគ្របដណ្តប់របស់អនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ

២-បានធ្វើកិច្ចសន្យា ជាមួយបុគ្គល ដែលបានអះអាងជាម្ចាស់ដី ឲ្យរុះរើបង្គោលរបងទាំងអស់ចេញពីទីតាំងខាងលើ ត្រឹមថ្ងៃស្អែក ទី០៨ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ដោយប្រគល់ការត្រួតពិនិត្យ ជូនមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរក្រុងខេមរភូមិន្ទ សហការ-អនុវត្ត៕

អត្ថបទទាក់ទង