/ / /

លោកអភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធី នៃការផ្តល់សេវារដ្ឋបាល លើយន្តការច្រកចេញចូលតែមួយ សម្រាប់រដ្ឋបាលស្រុកទាំង ៦(ប្រាំមួយ) ក្នុងខេត្តកោះកុង

លោក ផៃធូន ផ្លាមកេសន អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធី នៃការផ្តល់សេវារដ្ឋបាល លើយន្តការច្រកចេញចូលតែមួយ សម្រាប់រដ្ឋបាលស្រុកទាំង ៦(ប្រាំមួយ) ដោយមានការចូលរួម ពីប្រធានមន្ទីរ ទាំង ១០ វិស័យ និងអ្នកពាក់ព័ន្ធ ចំនួន ៧២ នាក់ ស្ត្រី ១៣ នាក់។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ សម្រាប់ការផ្ដល់សេវារដ្ឋបាល លើយន្តការច្រកចេញចូលតែមួយថ្នាក់ស្រុក ជាមួយនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។ ដើម្បីឆ្លើយតបទៅការណែនាំរបស់ថ្នាក់ជាតិ និងបានឆ្លើយតបទៅតាមតម្រូវការនៅថ្នាក់មូលដ្ឋាន សូមឱ្យស្រុកទាំងអស់ ចាប់ផ្ដើមដំណើរការទទួល ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋចាប់ពីពេលនេះតទៅ។ យន្តការច្រកចេញចូលតែមួយ ត្រូវតែធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការ នៃការផ្ដល់សេវារដ្ឋបាល ឲ្យមានប្រសិទ្ធភាព ហើយការប្រមូលចំណូលឲ្យបានត្រឹមត្រូវតាមគោលការណ៍ និងសេចក្តីណែនាំនានា។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”