រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា រួមជាមួយលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំប៉ាក់ខ្លង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសាចាស់ជរារងាយរងគ្រោះ គ្រួសាររស់នៅជាមួយមេរោគអេដស៍ គ្រួសារស្ត្រីទើបសម្រាលកូន ជួបការលំបាក សរុប ០៧គ្រួសារ រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា រួមជាមួយ
លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ សហការជាមួយ អាជ្ញាធរឃុំប៉ាក់ខ្លង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មនុស្សធម៌ផ្តល់ជូនគ្រួសាចាស់ជរារងាយរងគ្រោះ គ្រួសាររស់នៅជាមួយមេរោគអេដស៍ គ្រួសារស្ត្រីទើបសម្រាលកូន ជួបការលំបាក សរុប ០៧គ្រួសារ រស់នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសគ្រួសាចាស់ជរារងាយរងគ្រោះ គ្រួសាររស់នៅជាមួយមេរោគអេដស៍ សុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ក្រុមការងារបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាព និងការរស់នៅក្នុងបរិបទកូវីដ១៩ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ (៣កុំ ៣ការពារ និង២ចូលរួម) តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖ អង្ករ២៥គ.ក្រ មី១កេស ត្រីខ១ឡូ ទឹកត្រី៣ដប ទឹកផ្លែឈើស្រស់៦កំប៉ុង ទឹកដោះគោឆៅ១កំប៉ុង ស្ករស ១កញ្ចប់ ទឹកសុទ្ធ១កេស សាប៊ូ២ដុំ ព្រមទាំងថវិកាចំនួន ៨០,០០០ រៀល (ប្រាំបីម៉ឺនរៀល) ដូចៗគ្នាផងដែរ ។

អត្ថបទទាក់ទង