ថ្ងៃ ព្រហស្បត្តិ៍៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តកោះកុង សមាជិកស.ស.យ.កស្រុក បានចុះសួរសុខទុក្ខ នឹងបាននាំយកថវិកាលោកជំទាវចំនួន១០០ដុល្លារ ជូនប្រជាពលរដ្ឋក្រីក្រឈ្មោះ ម៉ក់ ពៅ ភេទស្រី អាយុ ៤៦ ឆ្នាំ ដែលបានរលូតកូន នឹងប្ដីគាត់ឈ្មោះ ស៊ីន សុផល ជាប្រជាការពារ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លៀតឱកាសនេះដែរ លោកជំទាវបានផ្ដាំផ្ញើ ការសួរសុខទុក្ខ សូមថែរក្សាសុខភាព នឹងណែនាំដល់ប្រជាពលរដ្ឋ ឱ្យចូលរួមពាក់ម៉ាស និងរក្សាគម្លាត ដេីម្បីការពារ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងត្រូវអនុវត្តន៍ជាប្រចាំតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ( ៣ ការពារ និង ៣ កុំ )
។