ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូងបានឧបត្ថម្ភថវិកា ចំនួន ៨០.០០០ រៀលគត់ ដើម្បីទិញគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ០១ គ្រួសារ ឈ្មោះ ងឹន យ៉េន មានសមាជិកគ្រួសារ ៥ នាក់ ស្រី ២ នាក់ កំពុងធ្វើចត្តាឡីស័កនៅផ្ទះរបស់គាត់ និងបានធ្វើការសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង វាស់កម្តៅផងដែរ ដែលមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងរូង ឃុំត្រពាំងរូង។
ប្រភព: សន សេង