រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះយកសំណាក​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

ថ្ងៃ​សៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
នាព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២១​ តាមការចាត់តាំងរបស់​ លោក​ ចេង​ មុនីរិទ្ធ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក​ ទួន​ ឪទី​ អភិបាលរងស្រុក​ និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក​ បានដឹកនាំអាជ្ញាធរឃុំ​ ប៉ុស្តិ៍នគរបាល​រដ្ឋបាលកោះស្តេច​ សហការជាមួយក្រុមគ្រូពេទ្យ​(RRT) នៃមន្ទីរសុខាភិបាលខេត្ត ចុះយកសំណាក​ប្រជាពលរដ្ឋចំនួន​ ០៤​ នាក់​ និងអ្នកប៉ះពាល់ផ្ទាល់ចំនួន​ ០៦​ នាក់​ដោយលទ្ធផលតេស្តរហ័ស​ (Rapid Test) ទទួលបានអវិជ្ជមាន​ ភូមិកោះស្តេច​ ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង​ លោកអភិបាលរង​ បានណែនាំដល់អ្នកពាក់ព័ន្ធ​ អ្នកដែលត្រូវយកសំណាក​ ត្រូវធ្វេីចត្តាឡីស័ក​នៅតាមផ្ទះរៀងៗខ្លួន​ និងមិនត្រូវទៅពាក់ព័ន្ធជមួយអ្នកដ៏ទៃទៀតឡេីយ​ ហេីយត្រូវអនុវត្តន៍តានការណែនាំរបស់រាជរដ្ឋាភិបាល​ (​ ៣​ ការពារ​ និង​ ៣​ កុំ)​ សូមចូលរួមទាំងអស់គ្នា​ ដេីម្បីសហគមន៍យេីងគ្មានជំងឺកូវីដ-១៩​ សូមអរគុណ។

អត្ថបទទាក់ទង