ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក អ៊ឹង គី សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានដឹកនាំអាជ្ញាធរភូមិ១ និងភូមិ២ ចុះធ្វើការផ្តល់ប័ណ្ណសមធ័ម៌ជូនប្រជាពលរដ្ឋក្រីក្រដែលមានឈ្មោះសរុបចំនួន ៨៤ ប័ណ្ណ នៅក្នុងភូមិ១ និងភូមិ២ នៃឃុំកោះកាពិ ស្រុកកោះកុង ។
ប្រភព: សន សេង