/ / /

ឯកឧត្តម សៅ ស៊ឹនធួន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល (មួយរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១

ឯកឧត្តម សៅ ស៊ឹនធួន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល (មួយរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សៅ ស៊ឹនធួន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល (មួយរយពាន់រៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមជូនពរជ័យដល់សប្បុរជន បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ។

សប្បុរសជនមានបំណងបរិច្ចាគមកសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាចអញ្ជើញមកទីស្នាក់ការផ្ទាល់ ឬ ទំនាក់ទំនងលេខទូរស័ព្ទ ៖
១. លោកជំទាវ មិថុនា ភូថង (លេខទូរស័ព្ទ 016 94 7777)
២. ឯកឧត្តម លី សារ៉េត (លេខទូរស័ព្ទ 097 73 76 576)
៣. លោក ទេព វិស្កុល (លេខទូរស័ព្ទ 097 63 50 909)

៤. ឯកឧត្តមវេជ្ជ. ទៅ ម៉ឹង (លេខទូរស័ព្ទ 016 32 52 52) ៥.លោក ឈួន យ៉ាដា (លេខទូរស័ព្ទ 016 32 97 87 )

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​