រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំយុទ្ធសាស្ត្រអប់រំពីចម្ងាយ

ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោក ង៉ែត ឡឹង ប្រធានមន្ទីរ អយក.ខេត្តកោះកុង បានដឹកនាំលោកប្រធានការិ.បឋមសិក្សា ការិ.ផែនការ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting)ស្ដីពីយុទ្ធសាស្ត្របន្តដាក់ឱ្យសិស្សរៀនតាមអនឡាញ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អយក. នាយកដ្ឋានពាក់ព័ន្ធ មន្ទីរទាំង ២៥រាជធានី-ខេត្ត។ក្នុងកិច្ចប្រជុំនៅផ្ដោតលើការជំរុញឱ្យមន្ទីរ អយក.រាជធានី-ខេត្តបន្តឱ្យគ្រប់គ្រឹះស្ថានសិក្សាអនុវត្តការរៀន និងបង្រៀនពីចម្ងាយធានាដល់ការសិក្សាសិស្សមានជាប្រក្រតីខណៈសាលាបន្តបិទទ្វារក្នុងការចូលរួមបង្ការការរាតត្បាតនៃកូវីដ-១៩។(អត្ថបទដោយ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង