ស្រុកកោះកុង ៖ ថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រុមលេខាធិការដា្ឋន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយលោក ណឹម ភិរម្យ អភិបាលរង និងជាប្រធានលេខាធិការដា្ឋន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង និងមានការចូលរួមពីលោកអនុប្រធាន និងសមាជិកលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាព សរុបចំនួន ១៤នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
គោលបំណង នៃកិច្ចប្រជុំ
- រៀបចំសេចក្តីព្រាងផែនការសកម្មភាព ថវិកា
- សហការតាមដានសភាពការណ៍ បទល្មើសនានា និងការទប់ស្កាត់បទល្មើសនានាក្នុងដែនសមត្ថកិច្ច
- ពង្រឹងការងារធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ មុននឹងរៀបចំដំណើរការនៃកិច្ចប្រជុំ គណៈបញ្ជាការឯកភាព
- តាមដានត្រួត្យពិនិត្យ វាយតម្លៃលទ្ធផលការងារ
របៀបវារៈ
១. មតិបើកកិច្ចប្រជុំ ដោយ លោក ណឹម ភិរម្យ ប្រធានលេខាធិការដ្ឋាន នគណះបញ្ជាការឯកភាពស្រុក
២. អានសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពលេខាធិការដ្ឋាន នគណៈបញ្ជាការឯកភាពស្រុកដោយ លោក សែម សំអាង អនុប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុក
៣. រចនាសម្ព័ន្ធ តួនាទីការងាររបស់លេខាធិកាដ្ឋាន នៃគណៈបញ្ជាការឯកភាព
៤. របៀបរបបការងារ និងទម្រង់រាបាយការណ៍ប្រចាំ ខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ
៥. បិទកិច្ចប្រជុំ