/ / /

លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងមន្រ្តីបច្ចេកទេស ដឹកនាំដោយលោក ឡាំ ទី បានចុះពិនិត្យ គម្រោងសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ ទទឹង៦ ម៉ែត្រ និងលូបង្ហូរទឹក ០១កន្លែង ប្រវែង ១២០ម៉ែត្រ មុខកាត់ ១ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់វ៉ាក់

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ប្រាំបី ព្រឹក ក្រុមប្រឹក្សាឃុំ ភូមិ ដឹកនាំដោយលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម និងមន្រ្តីបច្ចេកទេស ដឹកនាំដោយលោក ឡាំ ទី បានចុះពិនិត្យ គម្រោងសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ ទទឹង៦ ម៉ែត្រ និងលូបង្ហូរទឹក ០១កន្លែង ប្រវែង ១២០ម៉ែត្រ មុខកាត់ ១ម៉ែត្រ ស្ថិតក្នុងភូមិ អន្លង់វ៉ាក់ ជាគម្រោងមូលនិធិឃុំឆ្នាំ២០២០ ដែលក្រុមហ៊ុន ម៉ុត ភេន ខនស្រ្តាក់សិន ជាអ្នកទទួលការ និងបានសាងសង់រួចរាល់ ១០០% ក្រោយពិនិត្យជាក់ស្តែង ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុននេះបានអនុវត្តរួចរាល់១០០%តាមលក្ខណៈបច្ចេកទេស ហើយក្រុមការងារផ្តល់អនុសាសន៍ថា ឱ្យក្រុមហ៊ុនថែទាំរយៈពេល៦ខែបន្តទៀតតាមកិច្ចសន្យា ។ ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។