ថ្ងៃអង្គារ ១៤កេីត ខែជេស្ឋ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលោក ទួន ឪទី អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំសហការី អាជ្ញាធរឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះស្តេច និងប្រជាការពារភូមិ ចុះផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់ផលនេសាទ ផ្ទះសំណាក់ និងលក់ដូរនៅតាមផ្សារ ចូលរួមអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពនៅទីសាធារណៈ និងឯកជនដែលមានមនុស្សច្រេីន ហេីយលោកភិបាលរងបានណែនាំបន្ថែមដល់ម្ចាស់ផ្ទះសំណាក់នីមួយៗ នៅពេលទទួលភ្ញៀវមកស្នាក់ គឺតម្រូវឱ្យភ្ញៀវចូលរួមពាក់ម៉ាសជានិច្ច ដេីម្បីទប់ស្កាត់ ពីការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កោះស្តេច ដោយត្រូវអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ( ៣ ការពារ ៣ កុំ ) នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។