/ / /

កិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (Covid-19)

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ (Covid-19) ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្ត បានស្នើឱ្យកម្លាំងជំនាញពាក់ព័ន្ធធ្វើការសា្រវជ្រាវ វាយតម្លៃសភាពការណ៍ក្នុងស្រុកស្រែអំបិល ដែលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ជាពិសេសធ្វើការប្រមូលទិន្នន័យឱ្យបានជាក់លាក់អំពីចំនួនអ្នកពាក់ព័ន្ធ និងចំនួនខ្នងផ្ទះពាក់ព័ន្ធក្នុងភូមិ ឃុំ។ ជាមួយគ្នានេះ រដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តវិធានការផាកពិន័យចំពោះជនណា ដែលប្រព្រឹត្តិល្មើសវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តក្រុង ស្រុក របស់ខ្លួន។ ដោយឡែកសម្រាប់តំបន់ទេសចរណ៍ចំនួន២ គឺឆ្នេរនេសាទ និងជីផាត ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ ហើយសម្រាប់តំបន់ទេសចរណ៍ផ្សេងទៀត ត្រូវពង្រឹងការអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣ការពារ ៣កុំ ជាពិសេស ត្រូវពង្រឹងការស្គេន QR Code។ ចំពោះនៅតាមទីប្រជុំជន និងផ្សារ ត្រូវពង្រឹងការអប់រំផ្សព្វផ្សាយ ការពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាកម្លាត រួមជាមួយនឹងវិធានការផ្សេង។ ជាមួយគ្នានេះ នៅតាមបណ្តាប៉ុស្តិ៍ត្រួតពិនិត្យ ជាពិសេសច្រកស្រែអំបិល ត្រូវពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចូល របស់ប្រជាពលរដ្ឋ និងបន្ថែមការធ្វើតេស្តរហ័សឱ្យបានច្រើន ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានជាដាច់ ខាតនូវការឆ្លងរាលដាល នៃជំងឺនេះ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​