/ / /

រដ្ឋបាលឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ នៅសាលាឃុំកោះកាពិ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអង្គារ៍ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមប្រឹក្សាឃុំកោះកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព លោក ឃុន វណ្ណា ប្រធានក្រុមប្រឹក្សាឃុំកោះកាពិ ។

I_សមាសភាពចូលរួម: _ លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំចូលរួមមានចំនួន៥រូបលើ៥រូប ក្នុងនោះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយ _នាយរងប៉ុស្ថិ៍រដ្ឋបាលឃុំ _លោកនាយ នាយរងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកស្នាក់ការឡាំដាំ លោកមេបញ្ជាការ មេបញ្ជាការរងនាវាលេខ១១០៦ ប្រចាំទិសឡាំដាំ លោកនាយកសាលាគ្រប់សាលាទូទាំងឃុំកោះកាពិ _លោកប្រធានប៉ុស្ថិ៍សុខភាពឃុំ_លោកមេភូមិគ្រប់ភូមិទូទាំងឃុំកោះកាពិ _កម្លាំងប្រជាការពារគ្រប់ភូមិ សរុបចំនួន៣៨ នាក់ស្រី០១ នាក់។

II_ របៀបវារៈនៃកិច្ចប្រជុំ

១/គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា

២/ពិនិត្យ និងអនុម័តកូរ៉ុមសមាជិក្រុមប្រឹក្សាឃុំចូលរួម

៣/ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំខែមេសា របស់ក្រុមប្រឹក្សាឃុំ

៤/ពិនិត្យ និងអនុម័តនូវសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា របស់រដ្ឋបាលឃុំ

៥/ពិនិត្យ និងអនុម័តនូវសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារសិក្សាស្រាវជ្រាវ និងរៀបចំនិមិត្តសញ្ញារដ្ឋបាលឃុំ

៦/ពិភាក្សា និងអនុម័តលើពាក្យស្នើសុំសម្ភាសន៍គ្រួសារក្រីក្រតាមបណ្តាភូមិ

៧/ពិភាក្សា និងអនុម័តលើការពង្រឹងការ ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍

៨/បញ្ហាផ្សេងៗ

៩/គោរពភ្លេងជាតិ បិទកម្មវិធី

ប្រភព: សន សេង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុក បានដឹកនាំលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក ចូលរួមសិក្ខាសាលា ស្ដីពី «បដិសណ្ឋាកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី អ៉ិន សុភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក នឹងជាប្រធានគ.ក.ស.ក ស្រុកបានដឹកនាំលោក ទេពទ្រឹម ឈុំ ប្រធានការិ.លេខាធិការក្រុមប្រឹក្សា និងលោកស្រី ប៊ួយ ដានី ប្រធានការិ. រដ្ឋបាល និងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    ឯកឧត្ដម ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញមកចែកកញ្ចប់អាហារ ចំនួន ១០០កញ្ចប់ និងថវិកាមួយចំនួន ជូនដល់អ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកកោះកុង។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោក​ តុង​ យ៉ាវ​ អភិបាលរងស្រុកបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣៥

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/08/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារលើកកម្ពស់គុណភាពមន្ទីរពេទ្យ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ស្ដីពី កាចែករំលែកបទពិសោធន៍ជោគជ័យរបស់ក្រុមការងារលើកកម្ពស់គុណភាពសេវាសុខាភិបាលមន្ទីរពេទ្យ។