នាព្រឹកថ្ងៃចន្ទ ១៣កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំវគ្គផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការចាប់ផ្តើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) របស់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ទូទាំងខេត្តកោះកុង នៅក្រុងខេមរភូមិន្ទ ក្រោមកិច្ចសហការរៀបចំដោយទីចាត់ការផែនការនិងវិនិយោគ និងមន្ទីរផែនការខេត្ត ក្រោមអធិបតីភាព÷
– លោក យូ មី តំណាងលោកប្រធានក្រុមប្រឹក្សាក្រុង
– លោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុង និ
– លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជេីញចូលរួម ក្រុមប្រឹក្សាសង្កាត់ទាំង៣ ចៅសង្កាត់ទាំង៣ ស្មៀន មន្ត្រីជំនាញរដ្ឋបាលក្រុង កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធជុំវិញក្រុងក្នុងគោលបំណង÷
១-ផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីដំណេីរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤
២-បណ្តុះបណ្តាលបំពេញបន្ថែមសេចក្តីណែនាំបច្ចេកទេសការងាររៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
៣-ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញក្រុង ក្រុមប្រឹក្សាសង្កាត់ និងស្មៀន
៤-គាំទ្របច្ចេកទេសក្នុងការប្រមូលធាតុចូលរៀបចំកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#











