រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបការងារព័ត៌មាន និងសោតទស្សន៍ ប្រចាំខែឧសភា ឆ្នាំ២០២១ របស់មន្ទីរព័ត៌មានខេត្តកោះកុង

កិច្ចប្រជុំបូកសរុបការងារព័ត៌មាន និងសោតទស្សន៍ ប្រចាំខែឧសភា ឆ្នាំ២០២១ របស់មន្ទីរព័ត៌មានខេត្តកោះកុង

លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារព័ត៌មាន និងសោតទស្សន៍ប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២១ កិច្ចប្រជុំបានផ្តោតទៅលើ៖
១-ពិនិត្យលើរបាយការណ៍លទ្ធផលការងារដែលបានអនុវត្តកន្លងមក។
២-ពិនិត្យលើការអនុវត្តការគ្រប់គ្រងអ្នកសារព័ត៌មាន ។
៣-ពិនិត្យនិងជម្រុញការប្រមូលចំណូលមិនមែនសារពើពន្ធលើវិស័យព័ត៌មាន។
៤-ជម្រុញការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រនិក និងបណ្តាញសង្គម។
៥-ធ្វើការដោយស្រាយបញ្ហា និងសំណូមពរមួយចំនួនរបស់មន្ត្រីរាជការ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមប្រធាន ក៏បានផ្សព្វផ្សាយអំពីស្ថានភាពការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុងរបស់យើង ពិសេសនៅតំបន់មួយចំនួនក្នុងឃុំស្រែអំបិល ឃុំជ្រោយស្វាយ និងឃុំបឹងព្រាវ នៃស្រុកស្រែអំបិល។ ជាមួយគ្នានេះលោក បានណែនាំដល់មន្ត្រីទាំងអស់ របស់មន្ទីរព័ត៌មានខេត្ត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ដើម្បីរួមគ្នាទុបស្កាត់ការរីករាលដាលកាន់តែធំនៅក្នុងសហគមន៍យើង៕

អត្ថបទទាក់ទង