រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងារសុខភាពឃុំ ប្រការនៅស្នាក់ការសហគមន៍អេកូទេសចរណ៍តាតៃ វាស់កម្តៅ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍។

ស្រុកកោះកុង : រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងាររួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០១នាក់ ប៉ុស្តិ៍សុខភាពឃុំចំនួន ០១នាក់ បានប្រចាំការនៅសហគមន៍អេកូទេសចរណ៍តាតៃ បានវាស់កម្ដៅប្រជាពលរដ្ឋ ចំនួន០៥នាក់ ទើបមកពី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាធានីភ្នំពេញ មានឈ្មោះ ដូចខាងក្រោម ៖

១-ឈ្មោះ សុខ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ កម្ដៅ៣៦.២អង្សារសេ (មកពីភ្នំពេញ)

២-ឈ្មោះ តាំង ម៉េងឆា ភេទប្រុស អាយុ២៣ឆ្នាំ កម្ដៅ៣៦.៥អង្សារសេ (មកពីភ្នំពេញ)

៣-ឈ្មោះ សម្បត្តិ មធូរា ភេទប្រុស អាយុ២៣ឆ្នាំ កម្ដៅ៣៦.៦អង្សារសេ (មកពីភ្នំពេញ)

៤-ឈ្មោះ អៀង អេងឡាយ ភេទប្រុស អាយុ២២ឆ្នាំ កម្ដៅ៣៦.៤អង្សារសេ (មកពីភ្នំពេញ)

៥-ឈ្មោះ តាំង ម៉េងហ៊ួរ ភេទប្រុស អាយុ២០ឆ្នាំ កម្ដៅ៣៦.៤អង្សារសេ (មកពីភ្នំពេញ)។

ប្រភព: សន សេង

អត្ថបទទាក់ទង