រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានក្រុមប្រឹក្សាឃុំតាតៃក្រោម បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមអមដំណើរ ឯកឧត្ដម គង់ មនោ ស្នងការនគរបាលខេត្តកោះកុង យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តកោះអណ្តែត

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោក ធិន សម្បត្តិ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចូលរួមអមដំណើរឯកឧត្តម គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងលោកជំទាវ ព្រមទាំងសហការី បាននាំយកចង្ហាន់ និងគ្រឿងបរិភោគរួមមាន: អង្ករ មី ទឹកត្រី និងភេសជ្ជៈមួយចំនួនព្រមទាំងថវិកាចំនួន ១.០០០.០០០រៀលគត់ យកទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តពោធិរាម ហៅវត្តកោះអណ្ដែត ស្ថិតនៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ។

ប្រភព: សន សេង

អត្ថបទទាក់ទង