រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលក្រុងខេមរភូមិន្ទ សកម្មភាពចុះផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តលេខ១៤៨ ស្តីពីការនុវត្តកាតព្វកិច្ចពាក់ម៉ាស់

ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ដោយបានការណែនាំពី លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ , លោក ឈឹម ចិន អភិបាលរងក្រុង រួមជាមួយនិងលោកចៅសង្កាត់-ចៅសង្កាត់រងដងទង់ លោកមេភូមិ បងបងកម្លាំងនគរបាលប៉ុស្តិ៍ កងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារបានចុះអប់រំ និងផ្សព្វផ្សាយដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជនក៏ដូចជាផ្សារនានានៅក្នុងក្រុងខេមរភូមិន្ទដោយត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពនៅទីសាធារណៈ និងឯកជនដែលមានមនុស្សច្រើនដើម្បីចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ-១៩ក្នុងសហគមន៍ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង