ថ្ងៃសុក្រ ១០ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣៖០០នាទីរសៀលលោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងបានចូលកិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ត្រួតពិនិត្យបញ្ជីឈ្មោះចុងក្រោយរបស់ប្រជាពលរដ្ឋជាមួយនឹងប័ណ្ណសមធម៍ដែលក្រសួងផែនការផ្តល់មកក្នុងជុំទី១៤ ឆ្នាំ២០២០ នៅសាលាសង្កាត់ស្ទឹងវែងដែលមានសមាសភាព ចូលរួមលោកចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ សមាជិកក្រុមប្រឹក្សាព្រមទាំងលោក លោកស្រីមេភូមិ អនុភូមិ ជំនួយការភូមិទាំង០២នៃសង្កាត់ស្ទឹងវែង។កិច្ចប្រជុំនេះគោលបំណងផ្សព្វផ្សាយនិងណែនាំដល់លោក លោកស្រី មេភូមិទាំងអស់ត្រូវចែកប័ណ្ណសមធម៍ជុំទី១៤នេះជូនដល់ដៃប្រជាពលរដ្ឋឲ្យបានមុនថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ជាកំហិត តាមការណែនាំរបស់ក្រសួងផែនការនិងនីតិវិធីនៃការដាក់ពាក្យសម្ភាសន៍ជាបន្តទៀតក្នុងកំឡុងពេលខូវីដ-១៩ និងមានការខ្វះចន្លោះពីជុំទី១៤ ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





