ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ដោយមានការចាត់តាំងពី លោកអភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក បានដឹកនាំក្រុមការងារការិយាល័យអប់រំយុវជន និងកីឡា នៃរដ្ឋបាលស្រុកកោះកុង កម្លាំងអាជ្ញាធរឃុំ សម្អាតអនាម័យនៅតាមដងផ្លូវជាតិលេខ៤៨ ចន្លោះគ.ម១២៩-១៣០ ចំណុចឡានដឹកឥវ៉ាន់ក្រឡាប់ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។
សមាសភាពចូលរួមមាន លោកជំទប់ទី១ ឃុំ ក្រុមប្រឹក្សាឃុំ ប្រជាការពារ តំណាងសហគមន៍ កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំ ស.ស.យ.ក សរុប ចំនួន ១៦នាក់ ស្រី ០១នាក់។