ដោយអនុវត្តតាមលិខិតលេខ ១៤៧/២១ សជណ ចុះថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តកោះកុង
ថ្ងៃសុក្រ ១០កើត ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក អមដំណើរដោយ លោក មេបញ្ជាការកងរាជអាវុធ លោកអធិការរងនគរបាលស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យទីតាំងត្រៀម រៀបចំមណ្ឌលចត្តាឡីស័កកម្រិត១ និងកន្លែងត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។