ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨៖៣០នាទីព្រឹកលោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង បានចូលកិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ត្រួតពិនិត្យបញ្ជីឈ្មោះចុងក្រោយរបស់ប្រជាពលរដ្ឋជាមួយនឹងប័ណ្ណសមធម៍ដែលក្រសួងផែនការផ្តល់មកក្នុងជុំទី១៤ ឆ្នាំ២០២០ នៅសាលាសង្កាត់ស្មាច់មានជ័យ ជាមួយលោក ឡុង សុខហេង ប្រធានការិយាល័យគាំទ្រផែនការក្រុង និងមានសមាសភាពចូលរួម លោកចៅសង្កាត់ ចៅសង្កាត់រងទី២ សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងលោក លោកស្រីមេភូមិ អនុភូមិ ជំនួយការភូមិទាំង០៥នៃសង្កាត់ស្មាច់មានជ័យ ។កិច្ចប្រជុំនេះគោលបំណងផ្សព្វផ្សាយនិងណែនាំដល់លោក លោកស្រី មេភូមិទាំងអស់ត្រូវចែកប័ណ្ណសមធម៍ជុំទី១៤នេះជូនដល់ដៃប្រជាពលរដ្ឋឲ្យបានមុនថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១ជាកំហិត តាមការណែនាំរបស់ក្រសួងផែនការនិងនីតិវិធីនៃការដាក់ពាក្យសម្ភាសន៍ជាបន្តទៀតក្នុងកំឡុងពេលកូវីដ-១៩ និងមានការខ្វះចន្លោះពីជុំទី១៤ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាសង្កាត់ស្មាច់មានជ័យ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



