/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចុះពិនិត្យស្ថានភាព នៃការធ្វើផលិតកម្មកសិកម្មរបស់កសិករសមាជិកបណ្តុំ និងជួបពិភាក្សាជាមួយឈ្មួញអ្នកប្រមូលទិញបន្លែ និងទឹកឃ្មុំ ក្នុងគោលបំណងភ្ជាប់កសិផលរបស់កសិករបណ្តុំជាមួយឈ្មួញអ្នកប្រមូលទិញ ដោយមានចុះកិច្ចសន្យាកសិកម្មជាមួយគ្នា

ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ 

ទីប្រឹក្សាផ្នែកសម្របសម្រួលទីផ្សារ អនុកម្មវិធី ASPIRE ខេត្ត សហការជាមួយមន្ត្រីអនុកម្មវិធី (ASPIRE) ប្រចាំស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ភ្នាក់ងារផ្សព្វផ្សាយឃុំ និងតំណាងបណ្តុំអាជីវកម្ម បានចុះពិនិត្យស្ថានភាពនៃការធ្វើផលិតកម្មកសិកម្មរបស់កសិករសមាជិកបណ្តុំ និងជួបពិភាក្សាជាមួយឈ្មួញអ្នកប្រមូលទិញបន្លែ និងទឹកឃ្មុំ ក្នុងគោលបំណងភ្ជាប់កសិផលរបស់កសិករបណ្តុំជាមួយឈ្មួញអ្នកប្រមូលទិញ ដោយមានចុះកិច្ចសន្យាកសិកម្មជាមួយគ្នា។

១.បានជួបជាមួយឈ្មួញ អ្នកប្រមូលទិញបន្លែដើម្បីលក់ចែកចាយនៅផ្សារស្រែអំបិល ដែលគាត់មានលទ្ធភាពទទួលទិញប្រមាណ ៧០០គីឡូក្រាមសម្រាប់ ត្រសក់ សណ្តែកគួរ ត្រឡាច ននោង និងបន្លែស្លឹកមួយចំនួន ហើយគាត់ក៏ពេញចិត្តការក្នុងចុះកិច្ចព្រមព្រៀងទទួលទិញពីកសិករ កម្មវិធី ASPIRE ផងដែរ

២.បានជួបជាមួយអ្នកទទួលទិញទឹកឃ្មុំ ពីកសិករបណ្តុំអាជីវកម្មឃ្មុំ ព្រៃសហគមន៍សាមគ្គីព្រែកជីក ដែលក្នុង ០១លើត្រៗ គាត់អាចទទួលទិញប្រមាណ ៣០លីត្រ ហើយគាត់រីករាយក្នុងការចុះកិច្ចព្រមព្រៀងទទួលទិញពីកសិករក្នុងតម្លៃ សមរម្យមួយ ដោយមានការសម្របសម្រួលពីកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង

៣.បានជួបជាមួយអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី នៅឃុំជីខក្រោម ស្រុកស្រែអំបិល ដែលគាត់មានលទ្ធភាពប្រមូលទិញក្នុងបរិមាណច្រើនទៅតាមបរិមាណផលិតកម្មរបស់កសិករបណ្តុំ ក្នុងនោះគាត់បានបង្ហាញនូវចំណាប់អារម្មណ៍ល្អក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី ពីកសិករបណ្តុំ ក្រោមកិច្ចសម្របសម្រួលរបស់ កម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង។ 

ក្នុងជំនួបនោះក្រុមការងារកម្មវិធី ASPIRE តំណាងបណ្តុំអាជីវកម្ម និងឈ្មួញបានមើលឃើញពីសក្តានុពលគ្នាទៅវិញទៅមក ហើយបានធ្វើការណាត់ជួបគ្នានៅពេលក្រោយម្តងទៀត ដើម្បីចុះកិច្ចព្រមព្រៀងគ្នាជាផ្លូវការដោយមានការចុះហត្ថលេខាជាលាយលក្ខណ៍អក្សរ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    លោក ជា ច័ន្ទកញ្ញា   អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរ​ខួបលើកទី​ ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ ចូលរួមកិច្ចប្រជុំស្តីពីការបង្កើតទីតាំងប្រមូលទិញ លក់ផល ផលិតផលជលផល និងការបំពេញពាក្យស្នើសុំប្រកបអាជីវកម្មឱ្យយស្របតាមច្បាប់ស្តីពីជលផល

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”