ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នៅវេលាម៉ោង២:០០នាទីរសៀលគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំសាមញ្ញនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម
១. ចុះឈ្មោះអ្នកចូលរួម
២.មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំប្រចាំខែ មេសា ឆ្នាំ ២០២១ របស់ គ.ក .ស.ក ក្រុង។
៤.រាយការណ៍ពីស្ថានភាពស្រ្តី យុវវ័យ និងកុមារតាមវិស័យនានារបស់ គ.ក.ស. ក ក្រុង
៥.ពិភាក្សាបញ្ហាផ្សេងៗ
៦.ផែនការបន្ទាប់សម្រាប់ខែ មិថុនា ឆ្នាំ ២០២១
៧.មតិបូកសរុប និងបិទអង្គប្រជុំ
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#








