រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំកោះកាពិ បន្តសកម្មភាពចុះវាស់កម្តៅ និងតាមដានប្រជាពលរដ្ឋ ចេញ-ចូលក្នុងមូលដ្ឋានឃុំ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរឃុំបានដឹកនាំ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ០៣នាក់ ប៉ុស្តិ៍សុខភាពឃុំចំនួន ០២នាក់ បានចុះវាស់កំដៅប្រជាពលរដ្ឋចំនួន ០៥នាក់ ស្រី ០១នាក់ នៅភូមិ២ និងភូមិកោះស្រឡៅ និងបានអប់រំចំពោះប្រជាពលរដ្ឋចេញ-ចូលក្នុងភូមិកោះកាពិ និងភូមិកោះស្រឡៅ បានចំនួន ០៥នាក់ ស្រី ០១ នាក់ ព្រមទាំងបានផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋឱ្យអនុវត្តនូវគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ។

ប្រភព: សន សេង

អត្ថបទទាក់ទង